(កណ្តាល)៖ ក្នុងស្ថានភាពដែលប្រជាពលរដ្ឋដែលកំពុង ជួបផលលំបាកក្នុងបរិបទកូវីដ១៩ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១នេះ លោក យី ហ៊ល និងលោក ហ៊ល តាន់ហំ រួមទាំងក្រុមគ្រួសារបានផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋខ្សត់ខ្សោយ ដែលរស់នៅក្នុង ភូមិស្វាយអាត់កណ្តាល ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ចំនួន ៥០គ្រួសារ។

លោក ហ៊ល តាន់ ហំ បានឲ្យដឹងថា «ស្បៀង និងថវិកា ដែលផ្តល់ជូនបងប្អូននៅពេលនេះ គឺធ្វើឡើងដោយមើលឃើញ និងបានដឹងពីភាពទីទ័លខ្វះខាតក្នុងជីវភាពរស់នៅរបស់អ្នកខ្វះខាត ពិសេសតាមបំណង និងការចង់បានរបស់លោក ឪពុកខ្ញុំ រួមទាំងក្រុមគ្រួសារ ដែលគាត់តែងតែបានធ្វើបុណ្យ ឬធ្វើទាន ជាប្រចាំក្នុងរដូវកាលបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌមិនដែរខាន»

សូមជម្រាបជូនថា អំណោយដែលបងប្អូនទទួលបាននាពេលនេះរួមមាន អង្ករ ១០គីឡូ ឃីត ២ កញ្ចប់ ថវិកាក្នុងមួយគ្រួសារ ២ម៉ឺនរៀល និងគ្រឿបរិភោគជាច្រើនទៀត៕