(ភ្នំពេញ)៖ កម្មករលាងរថយន្ត នៅកន្លែងលាងមានឈ្មោះ «ស្អាតពេញចិត្ត» ស្ថិតតាមផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ខណៈបើករថយន្តរបស់ភ្ញៀវចេញពីលាង ហើយយក​ទៅជូត ស្រាប់តែជ្រុលហ្គែរទៅបុក ជនរងគ្រោះ៣នាក់ ប្តី-ប្រពន្ធ និងកូន ពេលកំពុងជិះម៉ូតូ នៅតាមផ្លូវ បណ្តាលឲ្យស្រ្តីជាប្រពន្ធបាក់ជើង ហើយឪពុក កូន រងរបួសធ្ងន់។

ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦នេះ ហើយកម្មករត្រូវបានកម្លាំង​នគរបាលចាប់​ខ្លួនផងដែរ ។ ភ្នាក់ងារអង្គភាពព័ត៌មាន Fresh News បានរាយការណ៍ថា ជនរងគ្រោះជាស្រ្តី ជាមន្រ្តីនគរបាលចរាចរ​​​រាជធានីភ្នំពេញផងដែរ។

កម្មករលាងរថយន្តខាងលើនេះមាន ឈ្មោះ ភិន ស្រស់ អាយុ២២ឆ្នាំ​ មានទីលំនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ៕