(ពោធិ៍សាត់)៖ មន្ត្រីស៊ើបអង្កេត នៃសាខាកាំកុងត្រូល (ក.ប.ប) ខេត្តពោធិ៍សាត់ នាថ្ងៃទី២២-២៣ ខែកញ្ញា ឆ្នាំ២០២១ បានចុះប្រតិបត្តិការត្រួតពិនិត្យទំនិញ តាមបណ្ដាទីផ្សារ ហាងលក់ទំនិញ និងដេប៉ូចែកចាយនានា ក្នុងភូមិសាស្ត្រ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ជាលទ្ធផលរកឃើញ និងដកហូតបានទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ខូចគុណភាព និងទំនិញហាមឃាត់បានជាច្រើនមុខ។ កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងដោយបានការសម្របសម្រួលពី លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់។

លោក អ៊ូ ម៉ានរិន ប្រធានសាខាកាំកុងត្រូល (ក.ប.ប) ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានបើកធ្វើការត្រួតពិនិត្យ រកភាពមិនអនុលោម ទៅលើសំបកវេចខ្ចប់ផលិតផល។ ហើយគោលដៅសំខាន់ នៃការត្រួតពិនិត្យ ទំនិញ ភេសជ្ជៈ និងស្រាបៀរនៅទីតាំងខាងលើ គឺដើម្បីសា្រវជ្រាវ និងទប់ស្កាត់ការចរាចរណ៍ទំនិញ ខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងទំនិញហាមឃាត់។

ក្នុងប្រតិបត្តិការខាងលើ ជាលទ្ធផលយើងបានរកឃើញ និងដកហូតបានទំនិញ ហួសកាលបរិច្ឆេទប្រើប្រាស់ ខូចគុណភាព និងទំនិញហាមឃាត់ មួយចំនួនរួមមាន៖

*នំ Creanity Cosy ២៥Kgs
*នំ Veggie Crackers + ស្ករគ្រាប់ចំរុះ ០៣Kgs
*នំ Cookies ០២Kgs
*នំ K6 ០២Kgs
*នំធុង ០៣ ធុងធំ ១២Kgs
*ស្រាបៀរ Singha ០១កេស
*កាកសំណល់កម្ទេចមី ៤៦Kgs
*ភេសជ្ជះ M-150 ០១កេស
*ភេសជ្ជះ Zoombar ០១កេស
*ស្រាបៀរ Guinnese ០៨កេស
*ស្រាបៀរ ឣង្គរ ៦៩កេស
*ទឹកក្រូច Pepsi ០៧កេស
*ទឹកក្រូច String ០៦កេស
*ស្រាបៀរ Carlsber ២១កេស
*ស្រាបៀរ Klang ៣២៩កេស
*ស្រាបៀរ Asahi ០១កេស
*ទឹក្រូច String coffe ៤៣២កេស។ សរុបចំនួន ១២៥គីទ្បូក្រាម ភេសជ្ជះ និងស្រាបៀរ ចំនួន ៨៧៣កេស។

បច្ចុប្បន្នរាល់ទំនិញទាំងនោះ ត្រូវបានដកហូតមករក្សាទុក ដើម្បីធ្វើការកម្ទេចចោលនាពេលក្រោយ៕