(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង រួមទាំងមន្ត្រីក្រោមឱវាទ បានអញ្ជើញចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋ ចំនួន៥០គ្រួសារ នៅភូមិ៤ ភូមិ៦ សង្កាត់បឹងកេងកងទី៣ និងប្រជាពលរដ្ឋចំនួន៣៨គ្រួសារ នៅភូមិ៦ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ខណៈចុះផ្តល់ស្បៀងអាហារនោះ លោក ធឹម សំអាន បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះប្រជាពលរដ្ឋទាំងអស់ សូមបន្តអត់ធ្មត់នៅដាច់មួយរយៈទៀត ដើម្បីឲ្យប្រាកដថា មានសុវត្ថិភាព ជៀសឆ្ងាយពីជំងឺឆ្លងកូវីដ១៩ និងសូមចូលរួមអនុវត្តឲ្យបាននូវវិធានការនានារបស់ក្រសួងសុខាភិបាល ក្នុងការចូលរួមបង្កាទប់ស្កាត់កូវីដ១៩ ពិសេសមេរោគបំលែងថ្មី ដែលតា ផងដែរ។

ក្នុងឱកាសនោះលោក ធឹម សំអាន បានផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដែលជានិច្ចកាលលោកតែងគិតគូរ យកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋខ្វះខាតផ្នែកជីវភាព ជនងាយរងគ្រោះ និងជនរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ រើសអើងវណ្ណៈជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

លោក ធឹម សំអាន បានស្នើសុំដល់ប្រជាពលរដ្ឋ ពេលមានការអ្វីបន្ទាន់ សូមរាយការណ៍ទៅមេភូមិចៅសង្កាត់ ឬមេប៉ុស្តិ៍ ដើម្បីអាជ្ញាធរចុះអន្តរាគមន៍បានទាន់ពេលវេលា ដោយហេតុថា ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាអភិបាល រាជធានីភ្នំពេញ តែងតែដាស់តឿនអាជ្ញាធរ ឱ្យយកចិត្តទុកដាក់គិតគូរដល់ សុខទុក្ខប្រជាពលរដ្ឋគ្រប់រូប គឺសម្តេចតេជោ មិនទុកឱ្យប្រជាពលរដ្ឋ ដែលមានទុក្ខលំបាកណាម្នាក់ នៅឯកោ ដែលអាជ្ញាធរមិនបានដឹងលឺនោះ។

លោកស្រី ស៊ិន រតនា អភិបាលរងខណ្ឌ បានបញ្ជាក់ថា អំណោយ ដែលខណ្ឌនាំយកមកផ្តល់ជូនប្រជាពលរដ្ឋ នាពេលនេះ រួមមាន៖ អង្ករ ១៥គីឡូ, មី ចំនួន ១០កញ្ចប់, ទឹកស៊ីអ៉ីវ ០២ដប, ទឹកត្រី ០២ដប, តែ ០៣កញ្ចប់, ជែលលាងដៃ ០៥ដបតូច, ទឹកដោះគោខាប់ ០១កំប៉ុង និងត្រីខ០៥កំប៉ុង។

នៅព្រៃថ្ងៃដដែលនេះ ដើម្បីបរិស្ថានស្អាត ទីក្រុងស្អាត ពិសេសក្នុងការថែរក្សាសម្បត្តិសាធារណៈរបស់រដ្ឋ លោក ធឹម សំអាន បានដឹកនាំកម្លាំងមន្ដ្រី និងសណ្ដាប់ធ្នាប់ខណ្ឌ ចុះបាញ់ទឹកលាងសម្អាតទ្រូងពុះចែកផ្លូវ តាមបណ្ដោយផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕