(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់តំណាងនាំយកនូវទេយ្យទៀន ប្រគេនព្រះសង្ឃ ក្នុងឱកាសពិធីកាន់បិណ្ឌទី១, បិណ្ឌ២ និងបិណ្ឌ៣ នៅតាមវត្ដអារាមចំនួន ៧នៅរាជធានីភ្នំពេញ និងខេត្ដកណ្ដាល។

វត្ដអារាមចំនួន ៧ខាងលើនេះ រួមមាន៖
១៖ វត្ដតាខ្មៅ
២៖ វត្ដព្រែកសំរោង
៣៖ វត្ដតាក្របៅ
៤៖ វត្ដព្រែកឬស្សី
៥៖ វត្ដលង្កាព្រះកុមារាម
៦៖ វត្ដក្រពើហារ
៧៖ វត្ដចំពុះក្អែក

ក្នុងឱកាសកាន់បិណ្ឌទី១ សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បាននាំមកនូវទេយ្យវត្ថុ និងបច្ច័យ វេរប្រគេនចំពោះព្រះសង្ឃគង់ចំនួន ៥វត្ដ ដោយចំនួន ៤វត្ដ គឺវត្ដតាខ្មៅ ,វត្ដព្រែកសំរោង, វត្ដតាក្របៅ និងវត្ដព្រែកឬស្សី រួមមាន៖ ទឹកក្រូច ចំនួន ៥កេស, ទឹកផ្លែឈើ ចំនួន ៦កេស, ទឹកសុទ្ធចំនួន ៥កេស, មី ចំនួន៥កេសតូច, ត្រីខ ចំនួន ១កេស, ទឹកដោះគោខាប់ ចំនួន ១កេស ,អូវ៉ាន់ទីន ចំនួន ២កេស, មៀនកំប៉ុង ចំនួន ២កេស ,អង្គរចំនួន ១០០គីឡូក្រាម, តែចំនួន ២គីឡូក្រាម, ស្ករស ចំនួន ២គីឡូក្រាម, និងថវិកា ចំនួន ២លានរៀល និងវត្ដលង្កាព្រះកុមារាម មានដូចជា៖ ទឹកក្រូច ២០កេស, ទឹកសណ្ដែក ១០កេស, ទឹកត្រឡាច ១០កេស, ទឹកគូលេន ១០កេស, ទឹកសុទ្ធ ១០កេស, ទឹកដោះគោខាប់ ២កេស ២កេស, ស្ករស ៥គីឡូក្រោម, កាកាវ ២គីឡូក្រាម, តែ ៥គីឡូក្រាម, ត្រីខកំប៉ុង ៣កេស, មី ២កេសធំ, ត្រីងៀត និងសាច់ក្រក ១កន្ដ្រក, នំចិន ១កន្ដ្រក, អង្ករ១០០គីឡូក្រាម, មៀនកំប៉ុង ២កេស និងថវិកា ២០លានរៀល។

សម្រាប់កាន់បិណ្ឌទី២ នៅវត្ដក្រពើហារ រួមមាន៖ ទឹកក្រូច ១០កេស, ទឹកគូលេន ៥កេស, ទឹកសណ្ដែក ៥កេស, ទឹកត្រឡាច ៥កេស, មៀនកំប៉ុង ៣កេស, កាកាវ ៣គីឡូក្រាម, ទឹកសុទ្ធ ១០កេស, ទឹកដោះគោខាប់ ២កេស, ស្ករស ៥គីឡូក្រោម, តែ ២គីឡូក្រាម, ត្រីខកំប៉ុង ៤កេស, មី ១០កេស, អង្ករ ៥០០គីឡូក្រាម, មៀនកំប៉ុង ២កេស និងថវិកា ១០លានរៀល។

កាន់បិណ្ឌទី៣ នៅវត្ដចំពុះក្អែក រួមមាន៖ ទឹកក្រូច ១០កេស, ទឹកគូលេន ៥កេស, ទឹកសណ្ដែក ៥កេស, ទឹកត្រឡាច ៥កេស, មៀនកំប៉ុង ៣កេស, កាកាវ ៣គីឡូក្រាម, ទឹកសុទ្ធ ១០កេស, ទឹកដោះគោខាប់ ២កេស, ស្ករស ៥គីឡូក្រោម, តែ ២គីឡូក្រាម, ត្រីខកំប៉ុង ៤កេស, មី ១០កេស, អង្ករ ៥០០គីឡូក្រាម, មៀនកំប៉ុង ២កេស និងថវិកា ៥លានរៀល។

ដោយឡែកក្នុងឱកាសកាន់បិណ្ឌទី៣នេះផងដែរ ឯកឧត្តម តាន់ បញ្ញាវុធ និងលោកជំទាវ ប៊ុន សុថា បងប្អូនក្រុមគ្រួសារ សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺ ក៏បានចាច់តំណាង នាំយកនូវទេយ្យវត្ថុ និងបច្ច័យ វេរប្រគេនចំពោះព្រះសង្ឃគង់ចំនួន ៧វត្ដផងដែរ រូមមាន៖
១៖ វត្ដលង្កាព្រះកុមារាម
២៖ វត្ដចំពុះក្អែក
៣៖ វត្ដច័ន្ទបុរីវង្ស
៤៖ វត្ដសំរោងអណ្ដែត
៥៖ វត្ដពិសិតវង្ស
៦៖ វត្ដវាំងចាស់
៧៖ វត្ដរលាំងកំពូល

សម្រាប់ទេយ្យវត្ថុ និងបច្ច័យ វេរប្រគេនចំពោះព្រះសង្ឃគង់ចំនួន ៧វត្ដខាងលើនេះ មានវត្ដចំពុះក្អែក៖ បច្ច័យចំនួន ១ពាន់ដុល្លារ, ទឹកសុទ្ធ១៥កេស, ខារ៉ាបាវ ចំនួន១៥កេស។ ចំណែកវត្ដចំនួន៦ទៀត ក្នុងមួយវត្ដៗរួមមាន៖ បច្ច័យ ១ពាន់ដុល្លារ, ទឹកសុទ្ធចំនួន ១០កេស, ទឹកក្រូចចំនួន ១០កេស និង នំមួយកន្ដ្រកធំផងដែរ។

ចំណែក លោកជំទាវ ប៊ុន សាមលេន និង គឹម ទូច ដែលត្រូវជាបងបង្កើត និងបងថ្លៃរបស់ សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏នាំយកទេយ្យវត្ថុ និងបច្ច័យ វេរប្រគេនចំពោះព្រះសង្ឃ នៅវត្ដចំនួន ១២៖
១៖ វត្ដបទុមវតីរាជវរារាម
២៖ វត្ដលង្កាព្រះកុមារាម
៣៖ វត្ដចំពុះក្អែក
៤៖ វត្ដច័ន្ទបុរីវង្ស
៥៖ វត្ដមុនីប្រសិទ្ធវង្ស
៦៖ វត្ដព្រែកតាទែន
៧៖ វត្ដសំរោងអណ្ដែត
៨៖ វត្ដស្លែង ខេត្ដតាកែវ
៩៖ វត្ដរលាំងកំពូល ខេត្ដកំពង់ស្ពឺ
១០៖ វត្ដជំនិក (នៅស្រុកក្រូចឆ្មារ ខេត្ដត្បូងឃ្មុំ)
១១៖ វត្ដកណ្ដាល (នៅស្រុកក្រូចឆ្មារ ខេត្ដត្បូងឃ្មុំ)
១២៖ វត្ដរការខ្នុរ (នៅស្រុកក្រូចឆ្មារ ខេត្ដត្បូងឃ្មុំ)

សម្រាប់ទេយ្យវត្ថុ និងបច្ច័យ វេរប្រគេនចំពោះព្រះសង្ឃគង់ចំនួន ១២វត្ដខាងលើនេះ វត្ដនីមួយៗរួមមាន៖ បច្ច័យ, ទឹកសុទ្ធ, ទឹកក្រូច និងគ្រឿងឧបភោគមួយចំនួនទៀត។

ជាមួយគ្នានោះ ព្រះចៅអធិការវត្ដខាងលើនេះ បានមានសង្ឃដីកា ថ្លែងអំណរគុណ និងកោតសរសើរចំពោះ សម្ដេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបន្ដយកចិត្ដទុកដាក់គ្រប់ពេលវេលា មិនថានៅពេលវេលាណានោះទេ តែងតែរមែងខ្វាយខ្វល់ ពីសុខទុក្ខផលពិបាកនានា និងជួយដោះស្រាយសម្រាលការខ្វះខាត ដល់ពលរដ្ឋគ្រប់គ្នា។ ជាក់ស្ដែងព្រះសង្ឃនៅតាមវត្ដអារ៉ាម ក្នុងអំឡុងមានជំងឺកូវីដ១៩ ដ៏កាចសាហាវ ដែលកំពុងតែឆក់យកជីវិតមនុស្ស និងធ្វើឱ្យមានវិបត្ដិសេដ្ឋកិច្ចនៅលើសកលលោក។ លើសពីនោះ ការគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងតែងតែលើកទឹកចិត្ត ចូលរួមចំណែកលើកស្ទួយ វិស័យព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើន។

ក្នុងឱកាសនោះ ព្រះចៅអធិការវត្ដ ក៏បានជូនពរសព្ទសាធុការដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងក្រុមគ្រួសារ សូមជួបប្រទះតែនឹង ព្រះពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ទន្ទឹមនឹងនោះ សូមឧទ្ទិសមហាកុសលផលបុណ្យ ជូនចំពោះវិញ្ញាណក្ខន្ធលោកមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាបិតា មាតាបង្កើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី, វិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង និងលោកយាយមហាឧបាសិកា ឌី ប៉ុក ដែលជាបិតា មាតាបង្កើតរបស់សម្តេចតេជោ ហ៊ុនសែន ព្រមទាំងកូនប្រុស ហ៊ុន កំសត់ របស់សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត និងឧទ្ទិសកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធ ជីដូន ជីតា រួមទាំងញាតិការទាំងប្រាំពីរសណ្ដាន ដែលបានចែកឋាន នៅកាន់បរលោក។

សូមជម្រាបថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។ សម្រាប់ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០២១នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១៕