(កោះកុង)៖ រដ្ឋបាលខេត្ដកោះកុង នៅថ្ងៃទៅ២៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំពីការផ្អាករៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីណែនាំដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

រដ្ឋបាលខេត្ត ក៏បានធ្វើការណែនាំដូចខាងក្រោម ៖

ទី១៖ ផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌចាប់ពីបិណ្ឌបួនរហូតដល់ថ្ងៃភ្ជុំបិណ្ឌ។

ទី២៖ អភិបាលក្រុងខេមរភូមិន្ទ និងអភិបាលស្រុកគ្រប់ស្រុក ត្រូវចាត់ចែងរៀបចំយន្តការឱ្យបានសមស្រប ដើម្បីធានាដល់ការនាំយកចង្ហាន់ និងទេយ្យវត្ថុចាំបាច់នានា ប្រគេនដល់ព្រះសង្ឃនៅតាមបណ្តាវត្ត អារាមក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងរក្សាសណ្តាប់ធ្នាប់របៀបរៀបរយឱ្យបានល្អប្រសើរ ជាពិសេសការអនុវត្តនៅវិធានការសុខាភិបាល។

និងទី៣៖ មន្ទីរធម្មការ និងសាសនាខេត្ត ត្រូវចូលរួមសហការចាត់ចែងក្នុងការរៀបចំទទួលយកចង្ហាន់ ទេយ្យវត្ថុ ដើម្បីប្រគេន ព្រះសង្ឃ នៅតាមបណ្តាវត្តនានា៕

ខាងក្រោមនេះ ជាសេចក្ដីណែនាំរផបស់រដ្ឋបាលខេត្ដកោះកុង៖