(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១១,៧២៨,០៩៩នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៥៦,៨៦៩នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២០១,៥៥៩នាក់ (ស្លាប់ ១៤១,១១៤នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៤៣៤,៧៥៣នាក់ (ស្លាប់ ៣៧,៤០៥នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,១៥៦,៩២៤នាក់ (ស្លាប់ ២៤,៦៨១នាក់)
* ថៃ ឆ្លងចំនួន ១,៥៣៧,៣១០នាក់ (ស្លាប់ ១៦,០១៦នាក់)
* វៀតណាម ឆ្លងចំនួន ៧២៨,៤៣៥នាក់ (ស្លាប់ ១៨,០១៧នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៥៣,៤០៧នាក់ (ស្លាប់ ១៧,៣៤៣នាក់)
* កម្ពុជា ឆ្លងចំនួន ១០៦,៦១៩នាក់ (ស្លាប់ ២,១៧៦នាក់)
* សិង្ហបុរី ឆ្លងចំនួន ៨២,៨៦០នាក់ (ស្លាប់ ៧០នាក់)
* ទ្បាវ ឆ្លងចំនួន ២០,៦៤៦នាក់ (ស្លាប់ ១៦នាក់)
* ព្រុយណេ ឆ្លងចំនួន ៥,៥៨៦នាក់ (ស្លាប់ ៣១នាក់)៕