(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា លោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្នើសុំលាលែងចេញពីតំណែងទាំងអស់ក្នុងជួររាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែសម្តេចថា សម្តេចបានសុំឱ្យ លោក ហោ ណាំហុង នៅជាឧបនាយករដ្ឋមន្រ្តីដដែល។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦នេះ រដ្ឋសភាបានបើកកិច្ចប្រជុំពេញអង្គ លើកទី៦ នីតិកាលទី៥ ដោយក្នុងនោះមានការបោះឆ្នោតគាំទ្រ លើសមាសភាពរុះរើគណៈរដ្ឋមន្រ្តី ដែលស្នើដោយរាជរដ្ឋាភិបាលកម្ពុជា ផងដែរ៕