(កំពង់ចាម)៖ យន្តយីឌុបដឹកគ្រាប់ស្វាយចន្ទីមួយគ្រឿង បានបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយបើកបុករថយន្តទីកូមួយគ្រឿង ដែលបើកបញ្ច្រាសទិសគ្នា រួចក៏រ៉េចង្កូតជ្រុលទៅបុក តូបលក់ដូរ របស់ប្រជាពលរដ្ឋ នៅអមកំណាត់ផ្លូវជាតិលេខ៦០ ស្ថិតក្នុងភូមិដូនជី ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខូចខាតយ៉ាដំណំ ប៉ុន្តែមិនបណ្តាលឲ្យ មានអ្នករងរបួសនោះទេ។

សមត្ថកិច្ចនគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅម៉ោង១១៖៣០នាទី ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦ កើតឡើងរវាងរថយន្ដ ម៉ាកហ៊ិនដាយ ពណ៌សពាក់ស្លាកលេខ ព្រះសីហនុ 3A-1143 ប្រភេទភ្លៅ៥ បើកក្នុងទិសដៅពីជើងមកត្បូង ហើយបានរ៉េចង្កូតទៅបុក ជាមួយរថយន្ដម៉ាកទីកូ ដែលបើកក្នុងទិសដៅបញ្រ្ចាសគ្នា ​ហើយធ្លាក់មកជាយថ្នល់់ មកបុកតូបលក់ដូរមួយ ដែលមានម្ចាស់ ឈ្មោះ សុខ លាង។

សមត្ថកិច្ចបញ្ជាក់ទៀតថា មូលហេតុនៃគ្រោះថ្នាក់នេះ បង្កឡើងរថយន្ដ៥ភ្លៅ មានបញ្ហាជាន់ហ្វ្រាំងមិនស៊ី។ ករណីនេះបណ្ដាលឲ្យខូច ខាតតូបលល់ដូរ១ និងខូចខាតរថយន្ដ៣គ្រឿង លក្ខណៈស្រាល ខណៈពុំមានអ្នករងរបួសនោះទេ៕