Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

TOP NEWS: ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៦៣៨នាក់, ជាសះស្បើយ៤៧៩នាក់, ស្លាប់ចំនួន២២នាក់ (Video inside)

23-09-2021 11:43

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៦៣៨នាក់, អ្នកជំងឺចំនួន៤៧៩នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន២២នាក់។

គិតត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១០៦,៦១៩នាក់, អ្នកជាសះស្បើយសរុបចំនួន៩៩,១៣៤នាក់, ស្លាប់សរុបចំនួន២,១៧៦នាក់៕