កិច្ចសម្ភាស៖ ព្រះសិរីកោសល សុំ សុខា បកស្រាយប្រវត្តិបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ និងជំនឿខ្មែរ (Video inside)
22-09-2021 16:35
(ភ្នំពេញ)៖ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយ របស់ព្រះរាជាណាចក្រកម្ពុជា ដែលតែងតែត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ។ តើពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ មានប្រវត្តិយ៉ាងណាដែរ? ហើយបើនិយាយពីជំនឿខ្មែរវិញ មានការពាក់ព័ន្ធអ្វីខ្លះ?
សំណួរនេះ ត្រូវបានព្រះសិរីកោសល សុំ សុខា ព្រះរាជាគណៈកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះវិន័យធរគណ រាជធានីភ្នំពេញ ព្រះគ្រូសង្ឃសរណវេទី ព្រះអនុគណខណ្ឌកំបូល និងជាព្រះចៅអធិការ វត្តភ្នៀតសិម្ពលី សង្កាត់ស្នោរ ខណ្ឌកំបូល បកស្រាយក្នុងបទសម្ភាស ជាមួយបណ្តាញព័ត៌មាន Fresh News ៕
សូមទស្សនាវីដេអូខាងក្រោម៖