(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៦២៨នាក់, ជាសះស្បើយ ៤៨៦នាក់, ស្លាប់ចំនួន១៧នាក់

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២២៩លាន ៨១ម៉ឺននាក់ ស្លាប់ជាង ៤លាន ៧១ម៉ឺននាក់ និងជាសះស្បើយជាង ២០៦លាន ៤៨ម៉ឺននាក់!

៣៖ តុលាការ ចេញដីកាសម្រេចលើកលែងការចោទប្រកាន់ និងបញ្ឈប់ការចាប់ខ្លួន លោក សេង សារី ក្រោយពីពិនិត្យសំណុំរឿងសព្វគ្រប់

៤៖ ជប៉ុននឹងកំណត់ជ្រើសរើស នាយករដ្ឋមន្រ្តីថ្មី នៅថ្ងៃទី០៤ ខែតុលា ខាងមុខនេះ

៥៖ សម្តេចតេជោ ហ៊ុន សែន ណែនាំគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ១១ចំណុច ដើម្បីត្រៀមរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ

៦៖ ថៃ៖ មនុស្ស ១០,៩១៩នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១៤៣នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

៧៖ សម្តេចតេជោ ហ៊ុន សែន៖ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែល UN វាយតម្លៃថា កម្ពុជារួចផុតពីឋានៈជាក្រុមប្រទេសមានការអភិវឌ្ឍតិចតួច

៨៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ៨៦,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៧៤៦នាក់ស្លាប់ ក្នុង១ថ្ងៃ

៩៖ សម្តេចតេជោ ហ៊ុន សែន៖ បទពិសោធន៍ និងមេរៀនដ៏ជូរចត់ដែលកម្ពុជាទទួលពីភ្លើងសង្គ្រាម និងរបបប្រល័យពូជសាសន៍ ធ្វើឱ្យពលរដ្ឋកម្ពុជាយល់ច្បាស់ពីតម្លៃនៃសន្តិភាព និងស្ថិរភាព

១០៖ ប្រមុខ UN, នាយករដ្ឋមន្ត្រីអង់គ្លេស ជំរុញឱ្យមេដឹកនាំពិភពលោកចូលរួមក្នុងមូលនិធិ ប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ

១១៖ សម្តេចតេជោ ហ៊ុន សែន៖ «ក្នុងសង្គមជាតិមួយ ដែលមានគុណធម៌ និងសីលធម៌ធ្លាក់ចុះ សង្គមជាតិនោះនឹងត្រូវទទួលរងនូវវិបត្តិ និងមហន្តរាយ»

១២៖ គណបក្ស Liberal Party របស់លោក Justin Trudeau ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតសភាកាណាដា

១៣៖ សម្តេចតេជោ ហ៊ុន សែន៖ មហាអំណាចខ្លះ និងសម្ព័ន្ធមិត្ត នៅបន្តប្រើប្រាស់គ្រប់ល្បិចកលជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា

១៤៖ ភាពតានតឹងផ្ទុះឡើងរវាងសម្ព័ន្ធមិត្ត! EU បង្ហាញជំហរគាំទ្របារាំង តតាំងនឹង កិច្ចសន្យាផលិតនាវាមុជទឹក-នុយក្លេអ៊ែរ ខណៈអាមេរិកចេញមុខបន្ថយកម្តៅ

១៥៖ សម្តេចតេជោ ផ្ទេរសិទ្ធិជូនតំណាងក្នុងការចុះហត្ថលេខាលើពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ដើម្បីសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឃុំសង្កាត់

១៥៖ ហ្វីលីពីនប្រកាសជំហរគាំទ្រអូស្ត្រាលី ដែលទើបទទួលបានបច្ចេកវិទ្យាផលិត នាវាមុជទឹក-នុយក្លេអ៊ែរពីអាមេរិក និងអង់គ្លេស

១៧៖ សម្តេចក្រឡាហោម ស ខេង ស្នើឱ្យអភិបាលរាជធានី-ខេត្ត យកចិត្តទុកដាក់ថែមទៀត ក្នុងការបំពាក់ភ្លើងស្តុប ផ្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍បន្ថែម

១៨៖ អាមេរិកនឹងបើកទ្វារឡើងវិញ ទទួលអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ១៩ រួចរាល់ មកពីជាង៣០ប្រទេស

១៩៖ ក្រសួងធនធានទឹក៖ រាជធានី-ខេត្តចំនួន១២របស់កម្ពុជា ប្រឈមនឹងជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី២២-២៦ ខែកញ្ញា, សូមប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ

២០៖ វិភាគអន្តរជាតិ៖ ពាណិជ្ជកម្ម Vs នាវាមុជទឹក, ការដោះដូរដ៏ប្រថុយប្រថានរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

- ព័ត៌មាន Fresh News

១៖ Twitter នឹងចំណាយប្រាក់ជាង ៨០០លានដុល្លារដើម្បីបញ្ចប់ជម្លោះបណ្ដឹងជាមួយម្ចាស់ភាគហ៊ុន

២៖ Amazon បិទគណនីក្រុមហ៊ុនចិនជាង ៦០០ បន្ទាប់ពីបានរកឃើញថាបានបន្លំអតិថិជន

៣៖ កំពូលមហាសេដ្ឋីលេខ១ លោក Jeff Bezos ផ្ដល់ជំនួយ ១ពាន់លានដុល្លារ ដល់កិច្ចខិតខំប្រឹងប្រែងទប់ស្កាត់វិបត្តិបម្រែបម្រួលអាកាសធាតុ

៤៖ Manny Pacquiao ប្រកាសចូលនិវត្តន៍ពីអាជីពប្រដាល់ ដើម្បីឈរឈ្មោះបោះឆ្នោតប្រធានាធិបតីហ្វីលីពីន

៥៖ James កំពុងពិភាក្សាជាមួយក្លិប Al Rayyan SC នៅលីគ Qatar ចំពោះការផ្លាស់ប្តូរ

៦៖ តារាចម្រៀងណាខ្លះ មានកិត្តិយសបានឡើងច្រៀង និងសម្តែង នៅទីស្នាក់ការអង្គការសហប្រជាជាតិ?

៧៖ លោក Rajevac បានទៅដល់ហ្គាណាហើយ ដើម្បីចាប់ផ្តើមតួនាទីជាគ្រូបង្វឹក ដឹកនាំក្រុមជម្រើសបាល់ទាត់ជាតិ «តារាខ្មៅ»

៨៖ ខ្សែបម្រើ Thiago របស់ Liverpool នឹងខកខាន ២ប្រកួតខាងមុខ ដោយសាររបួសកំភួនជើង

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)