(ភ្នំពេញ)៖ ក្រុមហ៊ុន «STARBIZ» International Co.,LTD ដែលបង្កើតឡើងដោយកូនខ្មែរ បានឧបត្ថម្ភម៉ាស CAMBO-MASK ចំនួន១ម៉ឺនម៉ាស ជូនដល់អង្គភាពព័ត៌មាន Fresh News ដើម្បីទុកជូនប្រើប្រាស់ ក្នុងការចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។

ម៉ាស CAMBO-MASK ចំនួន១ម៉ឺនម៉ាស ខាងលើនេះ ត្រូវបានប្រគល់ដោយផ្ទាល់ជូនលោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News ពីសំណាក់លោក ចេង ចំរើន ប្រធានក្រុមហ៊ុនផលិតម៉ាស «STARBIZ» នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្នាក់ការអង្គភាពព័ត៌មាន Fresh News។

អគ្គនាយកបណ្តាញព័ត៌មាន Fresh News បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុនផលិតម៉ាស «CAMBO-MASK» ដែលជាក្រុមហ៊ុនបង្កើតឡើង ដោយកូនខ្មែរ ដែលបានឧបត្ថម្ភម៉ាស CAMBO-MASK ចំនួន១ម៉ឺនម៉ាស ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា។

ក្រុមហ៊ុនផលិតម៉ាស «Cambo-Mask» ដែលទើបនឹងបង្កើតឡើងដោយកូនខ្មែរ បាននឹងកំពុងផ្គត់ផ្គង់ម៉ាស នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាខេត្តមួយចំនួន ហើយក៏កំពុងទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់អតិថិជន។ អ្វីដែលពិសេស តម្លៃត្រឹមតែ៥០០០រៀល ក្នុង១ប្រអប់ ដែលម៉ាសមួយ ស្មើ១០០រៀល។

ក្រុមហ៊ុនមានទីតាំងស្ថិតនៅ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោរ រាជធានីភ្នំពេញ ដោយសព្វថ្ងៃក្រុមហ៊ុន STARBIZ អាចផលិតម៉ាស បានប្រហែល១៥ម៉ឺនម៉ាស ឬលើសនេះនៅក្នុងមួយថ្ងៃ។

ក្នុងឱកាសពិសេសពី CAMBO-MARK សម្រាប់បងប្អូនអាជីវករកម្ម៉ង់ច្រើនៗ យកទៅបោះដុំ ឬលក់បន្ដ សូមឆាតចូលផេត ដើម្បីទទួលបានតំលៃពិសេស និងលក្ខខ័ណ្ឌល្អៗ។ ព័ត៌មានលម្អិតសូមទំនាក់ទំនង៖ 016 3333 09៕