(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៦២២នាក់, ជាសះស្បើយ៤៧៣នាក់, ស្លាប់ចំនួន១៤នាក់

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២២៩លាន ២៨ម៉ឺននាក់ ស្លាប់ជាង ៤លាន ៧០ម៉ឺននាក់ និងជាសះស្បើយជាង ២០៥លាន ៩០ម៉ឺននាក់!

៣៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យស្ថាប័នតុលាការ ពិចារណាក្នុងការបញ្ឈប់ដីកាចាប់ខ្លួន លោក សេង សារី ក្រោយបកស្រាយសមហេតុផលចំពោះវិភាគអំពីសេនារីយោ ៦ចំណុច

៤៖ ទីបំផុតឡាវសម្រេច lockdown រដ្ឋធានីវៀងច័ន្ទជាថ្មី ក្រោយរកឃើញអ្នកឆ្លងកូវីដ-១៩ ច្រើនបំផុត «៤៦៧ករណី» ក្នុង១ថ្ងៃ

៥៖ បណ្ឌិត សេង សារី ថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលអំពាវនាវស្ថាប័នតុលាការ ពិចារណាបញ្ឈប់ដីកាចាប់ខ្លួនលោក ពាក់ព័ន្ធការវិភាគសេនារីយោ៦ចំណុច

៦៖ កូរ៉េខាងជើងចំអកការធ្វើតេស្ត មីស៉ីលផ្លោងបាញ់ចេញពីនាវាមុជទឹក របស់កូរ៉េខាងត្បូង

៧៖ សម្តេចពិជ័យសេនា ទៀ បាញ់ ចេញសារាចរណែនាំ៥ចំណុចអំពីការអនុវត្តវិធានការប្រមូលពន្ធ និងប្ដូរចង្កូតពីស្ដាំមកឆ្វេង លើរថយន្តដែលកំពុងប្រើប្រាស់ស្លាកលេខ ខ.ម

៨៖ ថៃ៖ មនុស្សជាង ១២,៧០០នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១០៦នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

៩៖ ព្រះបរមរាជវាំង ប្រតិកម្មនឹងកាសែតបរទេសដែលផ្សាយថា «រជ្ជទាយាទកម្ពុជា» ស្នើទិញក្លឹបបាល់ទាត់ AS Saint-Etienne

១០៖ ទីក្រុងហាណូយរបស់វៀតណាម ត្រៀមបន្ធូរបន្ថយវិធានការកូវីដ១៩ ចាប់ពីសប្តាហ៍នេះ

១១៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ការដឹកជញ្ជូនទំនិញតាមផ្លូវទឹកកាន់តែច្រើន ជាការចូលរួមកាត់បន្ថយការខូចខាតផ្លូវថ្នល់ ដោយសាររថយន្ត

១២៖ ចិនបញ្ចេញទិន្នន័យផ្លូវការ៖ «ប្រជាជន ១.១ពាន់លាននាក់ បានទទួលការចាក់ វ៉ាក់សាំងគ្រប់ដូស ដើម្បីបង្ការជំងឺកូវីដ-១៩»

១៣៖ រុស្ស៊ីចាប់អារម្មណ៍លើការវិនិយោគគម្រោងធំចំនួន៥ នៅកម្ពុជា

១៤៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ៣២,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៣១១នាក់ស្លាប់ ក្នុង១ថ្ងៃ

១៥៖ រដ្ឋសភា អនុម័តយល់ព្រមលើគម្រោងចំណាយថវិការដ្ឋសភា ឆ្នាំ២០២២

១៦៖ គណបក្សប្រជាធិបតេយ្យ ជួបឧបសគ្គរាំងស្ទះក្នុងការអនុម័តការធ្វើកំណែទម្រង់ អន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក

១៧៖ អង់គ្លេសចេញមុខស្អំបេះដូងបារាំង ក្រោយការផ្ទុះកំហឹងរឿង នាវាមុជទឹក-នុយក្លេអ៊ែរ

- ព័ត៌មាន Fresh News Plus

១៖ ByteDance បានកំណត់ពេលត្រឹមតែ៤០នាទីប៉ុណ្ណោះ ក្នុងមួយថ្ងៃក្នុងការលេង TikTok នៅក្នុងចិនសម្រាប់ក្មេងអាយុក្រោម១៤ឆ្នាំ

២៖ ឥណ្ឌាបានរកឃើញថា Google បានល្មើសច្បាប់ប្រកួតប្រជែងដោយមិនស្មោះត្រង់លើប្រព័ន្ធដំណើរការ Android

៣៖ ព្រឹត្តិការណ៍ Ultimate Boxing Championship បើកការប្រកួតផ្លូវការ ដោយរំពឹងអភិវឌ្ឍន៍កម្រិតបច្ចេកទេសកីឡាករត្រៀមស៊ីហ្គេម

៤៖ គ្រូបង្វឹកពន្យល់មូលហេតុដែលត្រូវដូរ Messi ចេញនៅនាទី៧៥ ទាំងដែល ៣ប្រកួតដំបូងរកមិនបានសូម្បី ១គ្រាប់

៥៖ Ronaldo និង Lingard រកបានម្នាក់ ១គ្រាប់ជួយ Man Utd យកឈ្នះម្ចាស់ផ្ទះ West Ham នៅ PL

៦៖ Messi ចូលលេងប្រកួតទី៣ ឲ្យ PSG ពេលយកឈ្នះ Lyon ២-១ នៅ Ligue 1

៧៖ Fan Bingbing សម្រេចបង្ហាញមុខមាត់ក្រុមគ្រួសារជាលើកដំបូង ក្នុងថ្ងៃខួបកំណើតវ័យ៤០ឆ្នាំ

៨៖ អេស្ប៉ាញ៖ មនុស្សរាប់ម៉ឺននាក់ត្រូវជម្លៀស ចេញពីតំបន់ភ្នំភ្លើង Cumbre Viejo ដែលទើបផ្ទុះ និងបញ្ចេញកម្អែលដ៏ក្តៅគគុក

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)