(ភ្នំពេញ)៖ ភ្នាក់ងារ Fresh News បានរាយការណ៍ថា នៅព្រឹកថ្ងៃអាទិត្យនេះ ស្ថានភាពចរាចរណ៍មានការកកស្ទះយ៉ាងខ្លាំង នៅចំណុចស្ពានជ្រោយចង្វា ដោយរថយន្តកកស្ទះពីស្ពាន រហូតដល់ក្បែរសាលារាជធានីភ្នំពេញ និងផ្លូវលេខ៤៧​ កកស្ទះរហូតជិតដល់វត្តភ្នំ។ មូលហេតុកកស្ទះនេះ ដោយសារបងប្អូនប្រជាពលរដ្ឋយើង សំរុកចេញទៅតាមបណ្តាខេត្តនានា ដើម្បីទៅសែនឆេងម៉េង៕