(ហាណូយ)៖ សភាជាតិរបស់ប្រទេសវៀតណាម បានបោះឆ្នោតនៅថ្ងៃសៅរ៍នេះ គាំទ្រលោក Tran Dai Quang ឲ្យធ្វើជាប្រធានាធិបតីថ្មី របស់ប្រទេសវៀតណាម បន្តពីលោក ត្រឿង តាន់សាង ដែលផុតអណត្តិក្នុងឆ្នាំ២០១៦នេះ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅថ្ងៃសៅរ៍ ទី០២ ខែមេសា ឆ្នាំ២០១៦។

លោក Quang ត្រូវបានបោះឆ្នោតជ្រើសតាំង ជាប្រធានាធិបតីដោយសំឡេង ៤៥២ លើ ៤៨១សំឡេង និងធ្វើការស្បថចូលកាន់តំណែង នៅក្នុងកិច្ចប្រជុំសភាលើកទី១១ នៃសម័យប្រជុំសភាជាតិលើកទី១៣។ មុនពេលនៃការបោះឆ្នោតនេះ លោក Quang ធ្លាប់ជារដ្ឋមន្ត្រីសន្តិសុខសាធារណៈរបស់ ប្រទេសវៀតណាម ដែលបានកាន់តំណែងតាំងពីឆ្នាំ ២០១១៕