(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានអនុញ្ញាតអោយ សណ្ឋាគារក្រវ៉ាន់ ធ្វើជាមណ្ឌលព្យាបាលថែទាំអ្នកជំងឺកូវីដ១៩ កម្រិតស្រាល នៅក្នុងរាជធានីភ្នំពេញដំបូងគេ សម្រាប់ប្រជាជនកម្ពុជា និងជនបរទេស ដែលមានជីវភាពមធ្យមមិនចង់សម្រាកព្យាបាលនៅមន្ទីរពេទ្យ អោយមានជម្រើសក្នុងការស្នាក់នៅរបៀបឯកជន។

មណ្ឌលព្យាបាលថែទាំអ្នកជំងឺកូវីដ១៩ក្រវ៉ាន់ បានសហការណ៍ដៃគូជាមួយគ្លីនិកឯកជនទេពនិមិត្ត ក្នុងការបើកព្យាបាលអ្នកជំងឺកូវីដ១៩ ស្របតាមនីតិវិធីប្រតិបត្តិស្តង់ដាររបស់ក្រសួងសុខាភិបាល។

ក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាយិកា របស់មណ្ឌលព្យាបាលនេះសុទ្ធតែជាបុគ្គលិកពេទ្យដែលមានក្រមសីលធម៌វិជ្ជាជីវៈ មានបទពិសោធន៍ក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ នឹងមានឱសថព្យាបាលជំងឺប្រកបដោយគុណភាពគួរជាទីទុកចិត្ត។ អ្នកជំងឺនឹងទទួលបានសេវាមើលថែទាំព្យាបាល យ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមការងារបច្ចេកទេសពេទ្យ និងការតាមដានជំងឺយ៉ាងហ្មត់ចត់ និងអាហារ០៣ពេលយ៉ាងឆ្ងាញ់ពិសារ។

គួរបញ្ជាក់ផងដែរថា សណ្ឋាគារក្រវ៉ាន់ គឺជាសណ្ឋាគារលំដាប់ថ្នាក់ផ្កាយ០៤ មានចំនួន៩៥ បន្ទប់គេង ស្អាតទំនើប បន្ទប់នីមួយៗមានបំពាក់សម្ភារៈប្រើប្រាស់ ប្រព័ន្ធសុវត្ថិភាពអគ្គីភ័យ ក្លឹបហាត់ប្រាណ និងមានអាងហែលទឹកនៅជាន់ទី១៥ អាចអោយអ្នកជម្ងឺ សម្រាកលំហែរអារម្មណ៍ និងហាត់ប្រាណបាន។ លោកអ្នកអាចសម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាល ក្រវ៉ាន់ ប្រៀបបានដូចជាសម្រាកលំហែរវិស្សមកាល នៅសណ្ឋាគារផ្កាយ០៤ និងអាចគយគន់ទេសភាពទីក្រុងភ្នំពេញដ៏ស្រស់ស្អាត។

ទំនាក់ទំនងសាកសួរព័ត៌មានបន្ថែម តាមរយៈលេខទូរស័ព្ទ៖ 070 228 558 | 087 424 333 និង E-mail: [email protected] ឬ លោកអ្នកអញ្ជើញទៅកាន់អាសយដ្ឋានផ្ទាល់ អគារលេខ៥៨ ផ្លូវ២២៨ ភូមិ០៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕