(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១១,២៦១,៤០១នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៤៨,៧១៥នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,១៨១,៣០៩នាក់ (ស្លាប់ ១៣៩,៩១៩នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៣០៤,១៩២នាក់ (ស្លាប់ ៣៦,០១៨នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,០៤៩,៧៥០នាក់ (ស្លាប់ ២២,៣៥៥នាក់)
* ថៃ ឆ្លងចំនួន ១,៤៣៤,២៣៧នាក់ (ស្លាប់ ១៤,៩៥៣នាក់)
* វៀតណាម ឆ្លងចំនួន ៦៥៦,១២៩នាក់ (ស្លាប់ ១៦,៤២៥នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៤០,៧៤១នាក់ (ស្លាប់ ១៦,៨៦៩នាក់)
* កម្ពុជា ឆ្លងចំនួន ១០២,១៣៦នាក់ (ស្លាប់ ២,០៧៨នាក់)
* សិង្ហបុរី ឆ្លងចំនួន ៧៤,៨៤៨នាក់ (ស្លាប់ ៥៩នាក់)
* ទ្បាវ ឆ្លងចំនួន ១៨,០៥៩នាក់ (ស្លាប់ ១៦នាក់)
* ព្រុយណេ ឆ្លងចំនួន ៤,៦៧៥នាក់ (ស្លាប់ ២៣នាក់)៕