(ភ្នំពេញ)៖ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ បាននឹងដឹកនាំគណៈប្រតិភូ ចុះសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយ មានគ្រឿងឧបភោគ បរិភោគ និងថវិកាទៅចែកជូនដល់មន្រ្តីយោធាជើងទឹក ដែលយាមប្រចាំការនៅតាមមូលដ្ឋានសមុទ្រ និងនៅលើកោះ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិ។

នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦នេះ នាយឧត្តមសេនីយ៍ ទៀ បាញ់ រួមទាំងគណៈប្រតិភូ បានចុះសាកសួរសុខទុក្ខ ដល់នាយនាវី នាយនាវីរង និងពលនាវិក នៅមូលដ្ឋានសមុទ្រ នៃកងទ័ពជើងទឹក។ នៅថ្ងៃស្អែកទី២ ខែមេសា ឆ្នាំ២០១៦ នាយឧត្តមសេនីយ៍ ទៀ បាញ់ នឹងចុះសាកសួរសុខទុក្ខ ដល់នាយនាវី នាយនាវីរង និងពលនាវិក នៅកងការពារកោះពូលូវ៉ៃលេខ៥។ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦ នាយឧត្តមសេនីយ៍ នឹងចុះទៅកាន់កោះក្រូសូវី និងថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦ នឹងចុះទៅកងការពាកោះយ៉ ក្នុងខេត្តកោះកុង៕