(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា ស.ស.យ.ក គ្រោងរៀបចំព្រឹត្តិការណ៍ ថ្វាយព្រះពរសង្រ្កាន្តឆ្នាំថ្មី ព.ស ២៥៦០ គ.ស ២០១៦ ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦ ខាងមុខនេះបើតាម លោក កឹម គុណវឌ្ឍ អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា ​សរសេរនៅលើ Facebook នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦នេះ។

កម្មវីធីនេះប្រារព្ធធ្វើនៅមុខព្រះបរមរាជវាំង នឹងមានការផ្សាយផ្ទាល់ ពីទូរទស្សន៍ជាតិកម្ពុជា ហើយកម្មវិធីនេះ រៀបចំដោយ សហភាពសហព័ន្ធយុវជនកម្ពុជា រួមសហការជាមួយក្រសួងព័ត៌មាន។ កម្មវិធីពិសេសផ្សាយផ្ទាល់ ពីព្រឹត្តិការណ៍នេះ ផ្សាយចេញពីម៉ោង១៧៖៤៥នាទី រហូតចប់កម្មវិធីនៅម៉ោង ២០៖៣០នាទី ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦ខាងមុខនេះ៕