(កំពង់ស្ពឺ)៖ មន្រ្តីយោធាជាន់ខ្ពស់ នៅអង្គភាពកាំភ្លើងធំ បានចេញមកបដិសេធភ្លាមៗថា មុខសញ្ញាជួញដូរគ្រឿងញៀន ដែលកម្លាំងនគរបាល ស្រុកសំរោងទងចាប់ខ្លួននោះ មិនមែនបម្រើការងារនៅអង្គភាពរបស់ខ្លួននោះទេ គឺជាមន្រ្តីយោធាបម្រើការងារនៅអង្គភាពកងពលតូច «ង៧០»។

សូមបញ្ជាក់ថា មុខសញ្ញាជួញដូរគ្រឿងញៀនជាមន្ត្រីយោធា រូបនេះត្រូវកម្លាំងនគរបាលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ សហការជាមួយនគរបាល ប៉ុស្តិ៍ត្រពាំងគងបានបង្រ្កាប និងចាប់ខ្លួនព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

លោកអនុសេនីយ៍ឯក យន់ វន នាយនគរបាលប៉ុស្តិ៍ឃុំត្រពាំងគង បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ថ្លាង សុភី អាយុ៣៧ឆ្នាំ រស់នៅឃុំខាងលើ ហើយក្រោយចាប់ខ្លួន កម្លាំងនគរបាលបានដកហូតបានថ្នាំញៀនម៉ាទឹកក១២កញ្ចប់ ជញ្ជីងថ្លឹង១គ្រឿង និងទូរស័ព្ទ២គ្រឿង។ ជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានប ញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕