(ភ្នំពេញ)៖ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានដឹកនាំគណ:ប្រតិភូចូលជួបសម្តែងការគួរសមជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព នាល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ហើយបន្ទាប់ពីនោះ លោក វ៉ាង យី និងសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួនរវាងកម្ពុជា-ចិន។

លោក វ៉ាង យី បានដឹកនាំគណៈប្រតិភូមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែកញ្ញានេះ ដើម្បីបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ តបតាមការអញ្ជើញរបស់ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។