(ភ្នំពេញ)៖ ជំនួបទ្វេភាគីរវាង ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានបិទបញ្ចប់ហើយនៅម៉ោងប្រមាណ៣រសៀល ថ្ងៃទី១២ ខែកញ្ញានេះ ដោយភាគីទាំងពីរកំពុងបន្តធ្វើសន្និសីទរួមគ្នាមួយ នៅទីស្តីការក្រសួងការបរទេស។

សូមបញ្ជាក់ថា លោក វ៉ាង យី បានដឹកនាំគណៈប្រតិភូ មកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែកញ្ញានេះ ដើម្បីបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ តបតាមការអញ្ជើញរបស់ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា៕