(សៀមរាប)៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ បានទទួលថវិកា និងអំណោយពីក្រុមហ៊ុន រដ្ឋ សុីង អចលនទ្រព្យ ឯ.ក សម្រាប់ប្រើប្រាស់ក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ១៩ នៅក្នុងខេត្ត។

ថវិកា និងអំណោយទាំងដែលនាំយកមកប្រគល់ជូនរដ្ឋបាលខេត្តនាពេលនេះរួមមាន៖ អង្ករ១០តោន, ថវិកា១០លានរៀល, អាល់កុល១០កាន, ម៉ាស់ ១០កេសធំ។

នៅក្នុងគ្រានោះផងដែរ អភិបាលខេត្ត ក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនដែលចេះជួយគ្នាក្នុងគ្រាលំបាក នៅក្នុងកំឡុងពេលរាតត្បាតជំងឺកូវីដ១៩ នាពេលនេះផងដែរ។

សូមបញ្ជាក់ថា ខេត្តសៀមរាប ក៏ដូចជាបណ្តាខេត្ត/ក្រុងដទៃផ្សេងទៀតដែរ គឺមានករណីផ្ទុះឡើងជំងឺកូវីដ១៩ដូចៗគ្នា។ ក្រោមការដឹកនាំរបស់អភិបាលខេត្ត លោកបានប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុបធ្វើយ៉ាងណាដើម្បីកាត់ផ្តាច់ការចម្លងនេះឱ្យបានឆាប់រហ័ស។

ជាមួយគ្នានោះ លោកអភិបាលខេត្តតែងតែអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋទូទាំងខេត្ត ត្រូវបន្តការប្រុងប្រយ័ត្នខ្ពស់ និងការពារខ្លួនពីជំងឺដ៏កាចសាហាវនេះ ដោយអនុវត្តនូវវិធានការ «៣កុំ និង៣ការពារ» របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាវិធានការនានារបស់ក្រសួងសុខាភិបាល និងត្រូវចូលរួមគោរពច្បាប់សារាចរណ៍នានា ព្រមទាំងខិតខំរកស៊ីទទួលទានតាមរយៈការចិញ្ចឹមសត្វ ដាំដំណាំ និងមុខរបរផ្សេងៗទៀត ក្នុងគោលបំណងបង្កើនជីវភាពគ្រួសារ ឱ្យកាន់តែប្រសើរឡើង៕