(​តួ​ក​គី​)៖ យោងតាម​របាយការណ៍ Update ដោយ​មន្ត្រីជាន់ខ្ពស់​តួ​ក​គី នៅ​ព្រឹក​ថ្ងៃនេះ បានឲ្យដឹងថា មាន​ប៉ូលិស​៧​នាក់ បាន​ស្លាប់ និង​មនុស្ស​២៧​នាក់​ផ្សេងទៀត​បាន​រងរបួស ក្នុងករណី​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅក្នុង​ទីក្រុង Diyarkakir ប្រទេស​តួ​ក​គី នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Reuters ចេញផ្សាយ​នៅ​ថ្ងៃទី​០១ ខែ​មេសា​។​

​ប៉ូលិស​ប្រចាំ​តំបន់​បានបញ្ជាក់​ថា ក្នុងចំណោម​អ្នករបួស​ទាំង ២៧​នាក់​នោះ មាន​១៣​នាក់​ជា​ប៉ូលិស ហើយ​ករណី​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នេះ ត្រូវបាន​គេ​សង្ស័យថា​ជា​ទង្វើ​របស់​ក្រុមគាំទ្រ​ជ្រុលនិយម​បក្សឃឺ​ដ​។​

​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​បញ្ជាក់​ឲ្យដឹងថា មាន​រថយន្ត​មួយ​គ្រឿង​បាន​បើក​បុក​រថយន្ត​ក្រុង​ដឹក​ប៉ូលិស បន្ទាប់មក​ក៏​មាន​សំឡេង​ផ្ទុះ​កើតឡើង ដោយ​សំឡេង​នោះ​ត្រូវបាន​គេ​ស្គាល់​ច្បាស់​ថា ជា​សំឡេង​គ្រាប់បែក​៕​