(កំពង់ស្ពឺ)៖ យោងតាមសេចក្តីណែនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាជាមេបញ្ជការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឲ្យមេបញ្ជាការរាជធានី-ខេត្តត្រូវយកចិត្តទុកដាក់ដល់កំលាំងកងរាជអាវុធហត្ថ ដែលមានជំងឺ របួស ពិការ ជាពិសេស គ្រួសារអាវុធហត្ថជួបការលំបាក ពលី មរណៈ ទៅតាមសភាពជាក់ស្តែងនោះ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ បានជួបសំណេៈណាលជាមួយគ្រួសារ អាវុធហត្ថខេត្តចំនួន ៥គ្រួសារដែលជួបការលំបាក។

លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការបានថ្លែងថា ក្នុងឱកាសនៃបុណ្យចូលឆ្នាំប្រពៃណីជាតិ​ តាមរយៈសារលិខិតជូនពររបស់នាយឧត្តមសេនីយ៍សៅ សុខា គឺតម្រូវឲ្យមេបញ្ជាការទាំងអស់ ចុះសួរទុក្ខ និងជូនពរដល់កងកំលាំង គ្រួសារអាវុធហត្ថ ព្រមទាំងការជួយឧបត្ថម្ភនូវអំណោយដល់អ្នកដែលជួបការលំបាកផងដែរ។

មេបញ្ជការបានបន្តថា បើទោះបីអង្គភាពនៅមានការខ្វះខាតមែន តែអង្គភាពបានគិតគូរចែករំលែកដល់បងប្អូនជាគ្រួសារអាវុធហត្ថនៅតាមបណ្តាក្រុង-ស្រុក ឲ្យបានគ្រប់ៗគ្នា។

គ្រួសារដែលត្រូវទទួលបានរួមមាន មី ត្រីខ ទឹកផ្លែឈើ ទឹកសុទ្ធ មួយមុខ ០១កេះ ទឹកត្រី ទឹកស៊ីអ៊ីវ មួយមុខ ០១ យួរ អង្ករ ០១បាវ ប្រាក់ ១០ម៉ឺនរៀលក្នុងមួយគ្រួសារ៕