(ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសស្ដីពី «ការបង្កើតក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈនៃក្រសួងយុត្តិធម៌»។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១០ ខែកញ្ញានេះ។

ជាមួយគ្នានេះ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំបាក្យក្រសួងយុត្តិធម៌ ក៏ត្រូវបានតែងតាំងជាប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ នៃក្រសួងយុត្តិធម៌ ដោយមានអនុប្រធាន និងសមាជិកសរុប៣រូបផងដែរ។

សម្រាបថា លោក ជិន ម៉ាលីន បច្ចុប្បន្ននេះ ក៏មានតួនាទីជាអនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាផងដែរ៕