(ក្រចេះ)៖ លោក ស្រេង សុភាព អភិបាលរងខេត្ត នៅព្រឹកថ្ងៃសុក្រទី១០ ខែកញ្ញា ឆ្នាំ២០២១ បានចុះជួបសំណេះសំណលជាមួយអង្គការសង្គមស៊ីវិល និងបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគជំងឺកូវីដ១៩ ជុំទី៣ របស់វេទិការសម្ព័ន្ធសង្គមស៊ីវិល នៅតាមទីតាំងប្រជុំជនសំខាន់ៗ ក្នុងក្រុងក្រចេះ ដោយមានកិច្ចសហការរវាងអគ្គលេខាធិការដ្ឋានវេទិកាសម្ព័នសង្គមស៊ីវិល ដែលដឹកនាំលោក ស៊ឹម វុទ្ធា អគ្គលេខាធិការរងវេទិកា សម្ព័ន្ធអង្គការសង្គមស៊ីវិល។

អគ្គលេខាធិការរងវេទិកាសម្ព័ន្ធសង្គមស៊ីវិល លោក ស៊ឹម វុទ្ធា ដែលបានដឹកនាំកិច្ចការនេះ បានឱ្យដឹងថា ការធ្វើយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគនាពេលនេះ គឺដើម្បីសម្លាប់មេរោគកូវីដ១៩ និងមេរោគផ្សេងៗទៀត កាត់បន្ថយភាពភ័យខ្លាចរបស់ប្រជាពលរដ្ឋ និងជាពិសេសមាតាបិតាអាណាព្យាបាល សិស្ស ពីបញ្ហាជំងឺកូវីដ១៩ ប្រកបដោយភាពកក់ក្តៅនៅពេលរៀន និងបង្រៀន។

នេះជាភ័ព្វសំណាងរបស់ខេត្តក្រចេះ ក៏ដូចជាប្រទេសកម្ពុជា ដែលមានថ្នាក់ដឹកនាំប្រទេសដ៏ល្អប្រកបដោយ គិតិបណ្ឌិតឈ្លាសវៃ តែងតែមានចិត្តគិតគូរអាណិតអាសូរដល់ប្រជាពលរដ្ឋរបស់ខ្លួន ដោយមិនទុកចោលឱ្យនរណាម្នាក់ស្លាប់នេះឡើយ គឺសម្តេចតេជោ ហ៊ុន សែន តែងតែទំនាក់ទំនងស្វែងរកដៃគូរជួយ ក្នុងការអន្តរាគមន៍ឆ្លើយតបទៅនឹងគ្រោះមហន្តរាយផ្សេងដែលកើតមានមកលើប្រជាជនកម្ពុជា ជាពិសេសក្នុងបរិបទជំងឺកូវីដ១៩ បានរាលត្បាស និងសម្លាប់ប្រជាជនកម្ពុជាជាច្រើនផងដែរ។

បន្ថែមពីនេះទៀត វត្តមានថ្នាក់វ៉ាក់សាំងការពារពីការឆ្លងជំងឺកូវីដ១៩ ជាច្រើនប្រភេទ បានមកដល់ប្រទេសកម្ពុជា ហើយបានបែកចែកទៅតាមបណ្តាលខេត្ត ដើម្បីបើកយុទ្ធនាការចាក់ជូនប្រជាពលរដ្ឋគ្រប់គ្នា ដើម្បីបន្ថែមប្រព័ន្ធការពាររស់នៅក្នុងគន្លងថ្មីនេះ៕