(សៀមរាប)៖ មជ្ឈមណ្ឌលស្តារនិតិសប្បទា និងបន្សាបគ្រឿងញៀនខេត្តសៀមរាប និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប បានទទូលអំណោយពីលោក ហ៊ុន គីមជាតិ ដើម្បីប្រើប្រាស់ក្នុងការទប់ស្កាត់ការរីករាលដាល ដោយសារជំងឺកូវីដ១៩ នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញ។

អំណោយននោះរួមមាន៖ អង្ករ១តោន ម៉ាស់២កេសធំ និងអាលកុល ៦០លីត្រ ត្រូវប្រគល់ជូនមជ្ឈមណ្ឌលស្តារនិតិសប្បទា និងបន្សាបគ្រឿងញៀនខេត្តសៀមរាប ដោយម៉ាស់២កេសធំ និងអាលកុល៦០លីត្រដូចគ្នា ត្រូវប្រគល់ជូនបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប។

ក្នុងឱកាសនោះដែរលោក ហ៊ុន គឹមជាតិ ក៏បាននាំយកសារសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ថ្នាក់ដឹកនាំមជ្ឈមណ្ឌលស្តារនិតិសប្បទា និងបន្សាបគ្រឿងញៀនខេត្តសៀមរាប និងមន្ត្រីកងរាជអាវុធហត្ថផងដែរ។

នាឱកាសនោះដែរលោក ក៏បានផ្តាំផ្ញើដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ឱ្យបន្តបង្កើនការប្រុងប្រយ័ត្នការពារខ្លួនឱ្យបានជាប្រចាំ និងត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធាន «៣ការពារ និង៣កុំ» ដើម្បីជៀសឱ្យផុតពីការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវនេះចូលក្នុងសហគមន៍៕