(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យមន្ទីរសំរាកព្យាបាលមេត្រូ II ដែលជាមន្ទីរពេទ្យឯកជន ទទួល និងផ្តល់សេវា ថែទាំ និងព្យាបាលអ្នកជំងឺវិជ្ជមានកូវីដ១៩។

មន្ទីរពេទ្យឯកជនមួយនេះ មានក្រុមគ្រូពេទ្យ ដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់ក្នុងការព្យាបាលជំងឺកូវីដ១៩ ជាមួយសម្ភារសង្រ្គោះបន្ទាន់ទំនើប ជាពិសេស មានផ្តល់សេវា វះកាត់ លើអ្នកវិជ្ជមានកូវីដ១៩ផងដែរ។

មន្ទីរសំរាកព្យាបាលមេត្រូ II ជាមន្ទីរពេទ្យស្ដង់ដារ ទាំងបច្ចេកទេសព្យាបាល និងថែទាំ ព្រមទាំងមានបរិវេណធំទូលាយ បរិយាកាសល្អបរិសុទ្ធ ល្អសម្រាប់ការធ្វើលំហាត់ប្រាណ និងបន្ទប់សម្រាកព្យាបាលទំនើបស្អាត មានផាសុកភាពអំណោយផលក្នុងបម្រើសេវាព្យាបាលអ្នកជំងឺកូវីដ១៩។

ទំនាក់ទំនង សួរព័ត៌មានបន្ថែម តាមរយៈលេខទូរស័ព្ទ៖ 099 72 68 68/ 077 678 778 និង E-mail: [email protected] ឬលោកអ្នកអញ្ជើញទៅកាន់អសយដ្ឋាន អគារលេខ២៨ប៊ីស ផ្លូវ១៧២ ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕