(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ (Covid-19) នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១០,៧៦៣,២១៧នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៣៨,៨៨៨នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,១៥៣,៣៥៥នាក់ (ស្លាប់ ១៣៨,១១៦នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,១៦១,៨៩២នាក់ (ស្លាប់ ៣៤,៧៣៣នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ១,៩១៩,៧៧៤នាក់ (ស្លាប់ ១៩,៤៨៦នាក់)
* ថៃ ឆ្លងចំនួន ១,៣៣៨,៥៥០នាក់ (ស្លាប់ ១៣,៧៣១នាក់)
* វៀតណាម ឆ្លងចំនួន ៥៧៦,០៩៦នាក់ (ស្លាប់ ១៤,៤៧០នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៤២៥,៤១៤នាក់ (ស្លាប់ ១៦,២៦៥នាក់)
* កម្ពុជា ឆ្លងចំនួន ៩៧,៥២៤នាក់ (ស្លាប់ ២,០០៧នាក់)
* សិង្ហបុរី ឆ្លងចំនួន ៧០,០៣៩នាក់ (ស្លាប់ ៥៧នាក់)
* ទ្បាវ ឆ្លងចំនួន ១៦,៧៤២នាក់ (ស្លាប់ ១៦នាក់)
* ព្រុយណេ ឆ្លងចំនួន ៣,៨៣១នាក់ (ស្លាប់ ១៧នាក់)៕