(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៦៦នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) និងជាព្យាបាលជាសះស្បើយចំនួន៦៦នាក់ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១។នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី០៩ខែកញ្ញានេះ។

រដ្ឋបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺកូវីដទាំង៦៦នាក់ មានអ្នកជំងឺចំនួន០៤នាក់ ជាពលករទើបវិលត្រឡប់មកពីប្រទេសថៃ តាមច្រកអូរស្មាច់ អ្នកជំងឺចំនួន៤៦នាក់ទៀត រកឃើញឆ្លងក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ និងអ្នកជំងឺចំនួន ១៦នាក់ទៀត ជាពលករកំពុងធ្វើចត្តាឡីស័ក។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ បានរកឃើញជំងឺកូវីដ១៩ ចំនួន ៧,៤១៤នាក់ ក្នុងនោះករណីនាំចូលពីបរទេសចំនួន ៥,៨៨១នាក់ និងករណីឆ្លងក្នុង «សហគមន៍ ២០ កុម្ភៈ» ចំនួន១,៥៣៣នាក់ បានព្យាបាលជាសះស្បើយក្នុងខេត្តចំនួន ៣,៧៣៦នាក់ កំពុងសម្រាកព្យាបាលក្នុងខេត្តចំនួន១,៥៦១នាក់ និងស្លាប់ចំនួន១៤នាក់ផងដែរ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖