(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង នាថ្ងៃទី៩ ខែកញ្ញានេះ បានរកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២៨នាក់ ជាសះស្បើយចំនួន ៤០នាក់ និងស្លាប់ចំនួន ១នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន ១០ មកពីខេត្តកណ្ដាល និងមកពីខេត្តត្បូងឃ្មុំ។

ជាថ្មីម្តងទៀត រដ្ឋបាលខេត្តបានអំពាវនាវចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែក តាមដានសុខភាពរយៈពេល ១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរ ដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រៃវែង៖