(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំសន្និបាតបូកសរុបការងារទេសចរណ៍ផ្ទៃក្នុងរយៈពេល ៩ខែ ឆ្នាំ២០២១ និងទិសដៅអនុវត្តបន្ត នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខ។

ការរៀបចំសន្និបាតនេះ គឺដោយយោងតាមផែនទីចង្អូលផ្លូវស្តីពីការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង
និងក្រោយវិបត្តិជំងឺកូវីដ-១៩ និងអនុវត្តតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ការរៀបចំសន្និបាតនេះដែរ គឺនឹងមានការចូលរួមពីរដ្ឋបាលរាជធានី-ខេត្ត មន្ទីរទេសចរណ៍រាជធានី-ខេត្តទាំង ២៥ វិស័យឯកជន និងភាគីពាក់ព័ន្ធ តាមរយ:ប្រព័ន្ធវីដេអូ ZOOM។

សន្និបាតបូកសរុបការងារទេសចរណ៍ផ្ទៃក្នុងរយៈពេល ៩ខែ ឆ្នាំ២០២១ និងទិសដៅអនុវត្តបន្ត ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារទេសចរណ៍ផ្ទៃក្នុង ដែលបានអនុវត្តរយៈពេល ៩ខែ នៃឆ្នាំ២០២១នេះ និងស្របពេលដាក់ចេញនូវទិសដៅអនុវត្តការងារបន្ត ដើម្បីជំរុញ និងស្តារវិស័យទេសចរណ៍ផ្ទៃក្នុងឡើងវិញ ព្រមជាមួយនឹងការពិនិត្យ និងពិចារណាលើការជំរុញការអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនៃមូលដ្ឋានអាជីវកម្មទេសចរណ៍ ស្របតាមគន្លងប្រក្រតីភាពថ្មី (New Normal) សម្រាប់បម្រើជូនដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ នាពេលខាងមុខ៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍៖