(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្តីសម្រេចធ្វើការបិទខ្ទប់បណ្តោះអាសន្នចំពោះទីតាំងចំនួន១៩កន្លែងទៀត ក្នុងស្រុកអន្លង់វែង១៥ទីតាំង នៅឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ និងទីតាំង៥កន្លែងទៀត នៅក្រុងសំរោង ដើម្បីការពារការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

យោងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី៩ ខែកញ្ញាឆ្នាំ២០២១នេះ បានបញ្ជាក់ថា៖ «ត្រូវបានបិទខ្ទប់បណ្តោះអាសន្នទីតាំងចំនួន១៩កន្លែងនៅក្នុង ស្រុកអន្លង់វែង ទីតាំង១៥កន្លែងនៅឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ និងទីតាំង៥កន្លែងទៀតនៅក្រុងសំរោង ចាប់ពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី ដោយទីតាំងមានការពាក់ព័ន្ធ និងការឆ្លងជំងឺកូវីដ១៩»៕

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖