(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន១នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) និងអ្នកជាសះស្បើយចំនួន ២នាក់ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃនេះ។

រដ្ឋបាលខេត្តព្រះវិហារ បានឱ្យដឹងថា អ្នកជំងឺកូវីដ១៩ ចំនួន ១នាក់ ដែលរកឃើញនៅថ្ងៃនេះ គឺនៅភូមិកំពង់សាម៉ី ឃុំកំពង់ស្រឡៅ២ ស្រុកឆែប ហើយត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាលនៅវិទ្យាល័យជាស៉ីមត្បែងមានជ័យ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៩ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តព្រះវិហារ បានរកឃើញជំងឺកូវីដ១៩ ចំនួន ១,២៦៧នាក់, ជាសះស្បើយចំនួន ៨២០នាក់, កំពុងសម្រាកព្យាបាលចំនួន ៤៤៤នាក់ និងស្លាប់ចំនួន ៣នាក់៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ៖