(​តួ​ក​គី​)៖ យ៉ាងហោច​ណាស់​ប៉ូលិស៦នាក់​បាន​ស្លាប់ និង​មនុស្ស​២០​នាក់​ផ្សេងទៀត​បាន​រងរបួស នៅក្នុង​ករណី​បំផ្ទុះ​រថយន្ត​អត្តឃាត ក្នុង​ទីប្រជុំជន ក្នុង​ទីក្រុង Diyarkakir ប្រទេស​តួ​ក​គី នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Reuters ដោយ​ដកស្រង់​សំដី​របស់​ប៉ូលិស​មន្ត្រី​ជាន់ខ្ពស់​តួ​ក​គី​។​

សាក្សី​នៅ​កន្លែងកើតហេតុ​បាន​បញ្ជាក់​ឲ្យដឹងថា មាន​រថយន្ត​មួយ​គ្រឿង​បាន​បើក​បុក​រថយន្ត​ក្រុង​ដឹក​ប៉ូលិស បន្ទាប់មក​ក៏​មាន​សំឡេង​ផ្ទុះ​កើតឡើង ដោយ​សំឡេង​នោះ​ត្រូវបាន​គេ​ស្គាល់​ច្បាស់​ថា ជា​សំឡេង​គ្រាប់បែក​។ ប៉ូលិស​ប្រចាំ​តំបន់ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ករណី​ប​ផ្ទុះ​នេះ បាន​កើតឡើង​នៅ​ចំ​តំបន់​ប្រជុំជន ដូច្នេះហើយ អ្នករបួស អាច​ច្រើនជាង ២០​នាក់​៕