(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៥៨៩នាក់, អ្នកជំងឺចំនួន ៤៨០នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន ២០នាក់។

សូមជម្រាបថា គិតត្រឹមថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន៩៧,៥២៤នាក់, អ្នកជាសះស្បើយសរុបចំនួន ៩២,៤៩៥នាក់, ស្លាប់សរុបចំនួន២,០០៧នាក់៕