(ភ្នំពេញ)៖​ ក្នុងឱកាសខួប១០ឆ្នាំរបស់ខ្លួន និង​ជាកិច្ចស្វាគមន៍ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ បុរី​​ ប៉េង ហួត នឹងរៀបចំកម្មវិធីតាំងពិព័រណ៌ផលិតផលថ្មី និងវីឡាប្រណិតគ្រប់ប្រភេទ ក្នុងផ្សារទំនើបអ៉ីអនម៉ល ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៦។

ក្នុងឱកាសពិសេសនេះ បុរី ប៉េង ហួត នឹងផ្ដល់ជូនកាដូពិសេសៗជាច្រើនភ្លាមៗដូចជា ទូរស័ព្ទ iPhone 6s Plus, iPad Mini និងទឹកប្រាក់​រហូតដល់ ១ម៊ឺនដុល្លារ ព្រមទាំងសន្លឹកឆ្នោតសម្រាប់ផ្សងសំណាង យកខុនដូទំនើបចំនួន ៥យូនីត ផងដែរ។

ជាមួយគ្នានេះដែរ ​ដើម្បីសម្រួលដល់អតិថិជន ក្នុងការទទួលបានព័ត៌មានបន្ថែម បុរី​ ប៉េង ហួត ក៏បានបង្កើត កម្មវិធីលើទូរសព្ទដៃ Borey Peng Huoth Mobile Application ដែលជាកម្មវិធីទូរស័ព្ទដៃ ដំបូងបង្អស់ក្នុងប្រទេសកម្ពុជា ដែលណែនាំពីផលិតផល និងព័ត៌មានផ្សេងៗដូចជា គម្រោងទីតាំង តម្លៃកម្ចីពីធនាគារ ការគណនាប្រាក់កម្ចីបង់រំលស់ កាតសមាជិក និងដៃគូសហការ។ល។

សម្រាប់កម្មវិធីទូរស័ព្ទនេះ លោកអ្នកក៏អាចមានឱកាសឈ្នះរង្វាន់ iPhone​ 6S ផងដែរ ដោយគ្រាន់តែទាញយកពី Playstore និង Appstore ដើម្បីទទួលបានសន្លឹកឆ្នោតផ្សងសំណាងមួយសន្លឹក។
ព័ត៌មានលម្អិត សូមធ្វើការទំនាក់ទំនង តាមរយៈទូរសព្ទលេខ៖ 016/017/098 59 6789, Email: [email protected], Facebook: www.facebook.com/boreypenghuoth