(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប សម្រេចដាក់ចេញនូវវិធានការរដ្ឋបាល ជាបណ្តោះអាសន្នសម្រាប់បម្រាមគោចរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តសៀមរាប រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី៩ ខែកញ្ញា រហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ។

យោងតាមលិខិតរបស់រដ្ឋបាលខេត្តសៀមរាប បានដាក់ចេញនូវវិធានការរដ្ឋបាលជាបណ្ដុះអាសន្នសម្រាប់បម្រាមគោចរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប។ រយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃទី០៩ ខែកញ្ញា រហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ នៅចន្លោះពីម៉ោង ២១ ដល់ម៉ោង ៣ ទៀបភ្លឺ ។

នៅក្នុងលិខិតដដែលដែលបានបញ្ជាក់ទៀតថា ករណីនេះលើកលែងតែចំពោះ ការធ្វើដំណើររបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ ដឹងមូលហេតុចាំបាច់ មានលិខិតបញ្ជាក់ ឬការអនុញ្ញាតពីសាលាអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត។ ការដឹកជញ្ជូនទំនិញនិងគ្រឿងឧបភោគបរិភោគ ការដឹកជញ្ជូនទំនិញយុទ្ធសាស្ត្ររបស់រដ្ឋ សេវាសង្គ្រោះបន្ទាន់និងសេវាសុខាភិបាលទាំងរដ្ឋនិងឯកជន ឱសថស្ថាន សេវាពន្លត់អគ្គីភ័យ សេវាផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាត និងសេវាប្រតិបត្តិការផ្នែកទូរគមនាគមន៍ ទីតាំងផលិតគ្រឿងឧបភោគបរិភោគ និងទំនិញទស្សះដែលបម្រើឱ្យការប្រយុទ្ធនិងទប់ស្កាត់ជំងឺកូវីដ-១៩។

បន្ថែមពីនេះ ទីតាំងផលិត និងផ្គត់ផ្គង់ឱសថ អាកុល អុកស៊ីសេន និងសម្ភារៈវេជ្ជសាស្ត្រផ្សេងទៀត ស្ថានីយ៍ប្រេងឥន្ធនៈ ហ្គាស សេវាកម្មសណ្ឋាគារ និងផ្ទះសំណាក់ អាចបំពេញកាតព្វកិច្ចបម្រើផលប្រយោជន៍សាធារណៈ ឬករណីចាំបាច់ និងសេវាចាំបាត់ដឹងទៀត។ល។

ក្នុងលិខិតខាងលើបានបញ្ជាក់ថា ករណីរកឃើញថាបុគ្គល ឬនីតិបុគ្គលទាំងឡាយណា ដែលបំពានវិធានការនេះត្រូវអនុវត្ត ទណ្ឌកម្មរដ្ឋបាល និងទណ្ឌកម្មច្បាប់ រួមទាំងការផ្សព្វផ្សាយជាសាធារណៈចំពោះបុគ្គលខាងលើ ស្របតាមច្បាប់ស្ដីពីវិធានទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺគូវីដ-១៩ នឹងជំងឺឆ្លងកាចសាហាវ ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ធានគតិយុត្តនានាជាធរមាន៕