(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១០,៦៧៧,៩១២នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៣៧,៥១០នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,១៤៧,៣៦៥នាក់ (ស្លាប់ ១៣៧,៧៨២នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,១៣៤,០០៥នាក់ (ស្លាប់ ៣៤,៦៧២នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ១,៩០០,៤៦៧នាក់ (ស្លាប់ ១៩,១៦៣នាក់)
* ថៃ ឆ្លងចំនួន ១,៣២២,៥១៩នាក់ (ស្លាប់ ១៣,៥១១នាក់)
* វៀតណាម ឆ្លងចំនួន ៥៦៣,៦៧៦នាក់ (ស្លាប់ ១៤,១៣៥នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៤២៣,១០៤នាក់ (ស្លាប់ ១៦,១៧៣នាក់)
* កម្ពុជា ឆ្លងចំនួន ៩៦,៩៣៥នាក់ (ស្លាប់ ១,៩៨៧នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦៩,៥៨២នាក់ (ស្លាប់ ៥៥នាក់)
* ទ្បាវ ឆ្លងចំនួន ១៦,៥៧៦នាក់ (ស្លាប់ ១៦នាក់)
* ព្រុយណេ ឆ្លងចំនួន ៣,៦៨៣នាក់ (ស្លាប់ ១៦នាក់)៕