(ភ្នំពេញ)៖ ឥស្សរជនជារដ្ឋមន្រ្តី២រូប គឺលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នឹងចូលរួមធ្វើជាអធិបតីក្នុងពិធីសម្ពោធ បើកការចាក់ផ្សាយកម្មវិធី «ស្រឡាញ់កូន» នាល្ងាចថ្ងៃស្អែក ពោលគឺ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ នៅស្ថានីយទូរទស្សន៍ជាតិកម្ពុជា ហៅកាត់ថា ទ.ទ.ក ។ ទ.ទ.ក ផ្សាយផ្ទាល់កម្មវិធីនេះ ចាប់ពីម៉ោង ៤៖០០រសៀល។

នេះបើយោងតាមការបង្ហោះឲ្យដឹងនៅលើគណនី Facebook របស់ លោក កឹម គុណវឌ្ឍ អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា​ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦នេះ៕

Advertising