(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៥៦នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) និងជាព្យាបាលជាសះស្បើយចំនួន៩២នាក់ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី០៨ ខែកញ្ញានេះ។

រដ្ឋបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺកូវីដទាំង៥៦នាក់ មានអ្នកជំងឺចំនួន១៥នាក់ ជាពលករទើបវិលត្រឡប់មកពីប្រទេសថៃ តាមច្រកអូរស្មាច់ អ្នកជំងឺចំនួន២៨នាក់ទៀត រកឃើញឆ្លងក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ និងអ្នកជំងឺចំនួន ១៣នាក់ទៀត ជាពលករកំពុងធ្វើចត្តាឡីស័ក។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ បានរកឃើញជំងឺកូវីដ១៩ ចំនួន ៧,៣៤៨នាក់ ក្នុងនោះករណីនាំចូលពីបរទេសចំនួន ៥,៨៦១នាក់ និងករណីឆ្លងក្នុង «សហគមន៍ ២០ កុម្ភៈ» ចំនួន១,៤៨៧នាក់ បានព្យាបាលជាសះស្បើយក្នុងខេត្តចំនួន ៣,៦៧០នាក់ កំពុងសម្រាកព្យាបាលក្នុងខេត្តចំនួន១,៥៦១នាក់ និងស្លាប់ចំនួន១៤នាក់ផងដែរ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖