(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៤នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ក្នុងនោះជាពលករមកពីប្រទេសថៃចំនួន២នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី០៨ ខែកញ្ញានេះ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តស្ទឹងត្រែងបានអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺខាងលើនេះ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ ហើយចំពោះអ្នកប៉ះពាល់ប្រយោល ត្រូវធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ ឬប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។

សូមជម្រាបថា ចាប់តាំងពីផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ រហូតដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តស្ទឹងត្រែងបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ១,០៦៧នាក់ ក្នុងនោះចំណោមនោះមានអ្នកជំងឺកូវីដ១៩ បំប្លែងថ្មី Delta ចំនួន ១៣៥នាក់ ជាសះស្បើយចំនួន ៧៥២នាក់ ស្លាប់ចំនួន ១១នាក់ និងកំពុងព្យាបាលចំនួន ៣០៤នាក់ទៀត៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តស្ទឹងត្រែង៖