(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ បាន និងកំពុងដំឡើងរបារកាត់ទទឹងផ្លូវចំនួន ៤ទីតាំង ដើម្បីអបអសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

ទីតាំងទាំង៤ ដែលសាលារាជធានីភ្នំពេញ  ដំឡើងរបារកាត់ទទឹងផ្លូវ ទី១-មហាវិថីព្រះនរោត្តមខាងជើងវិមានឯករាជ្យ, ទី២-មហាវិថីព្រះនរោត្តម ទល់មុខនាឡិការមណីយដ្ឋានវត្តភ្នំ, ទី៣-វិថីព្រះស៊ីសុវត្ថិជិតព្រះគន្លង់ និងទី៤-មហាវិថីព្រះសីហនុខាងលិចរង្វង់មូលសម្តេចសង្ឃ ជួន ណាត។ នេះបើតាម Facebook Page របស់សាលារាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦នេះ។

គួរបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៤-១៥-១៦ ខែមេសាខាងមុខនេះ។ ជារៀងរាល់ឆ្នាំ សាលារាជធានីភ្នំពេញ តែងរៀបចំតុបតែងលំអទីក្រុង ដោយមានការដាក់បំភ្លឺភ្លើងពណ៌ ដ៏ស្រស់ស្អាតនៅតាមដងផ្លូវសំខាន់ៗ ជាពិសេស គឺនៅវត្តភ្នំ មានរៀបចំកម្មវិធីសប្បាយៗ ជាច្រើនដើម្បីអបអសាទរបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕