(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ បានអញ្ជើញចូលរួមកិច្ចសន្ទនាការពារជាតិ ទីក្រុងសេអ៊ូល២០២១ (Seoul Defense Dialogue 2021) និងកិច្ចប្រជុំអនុរដ្ឋមន្ត្រីការពារជាតិអាស៊ាន កូរ៉េ-អាស៊ាន តាមរយៈ Video Conference នៅទីស្តីការគណៈរដ្ឋមន្ត្រី។

កិច្ចប្រជុំនេះនឹងប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ បណ្តាប្រទេសអាស៊ានផងដែរ។

ឆ្នាំនេះជាខួបអនុស្សាវរីយ៍លើកទី១០ នៃកិច្ចសន្ទនាការពារជាតិទីក្រុងសេអ៊ូល ដែលនឹងលើកកម្ពស់កិច្ចសន្ទនាពហុភាគី ចំពោះមន្ត្រីការពារជាតិ និងមន្ត្រីជំនាញផ្នែកសន្តិសុខស្តីពី បញ្ហានៅឧបទ្វីបកូរ៉េ និងកិច្ចសហប្រតិបត្តិការសន្តិសុខក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

នៅក្នុងកិច្ចសន្ទនាឆ្នាំ២០២១នេះ បង្ហាញពីបញ្ហាសន្តិសុខឧបទ្វីបកូរ៉េ សន្តិសុខតំបន់អាស៊ីប៉ាស៊ីហ្វិក សន្តិសុខសុខាភិបាល ការប្រែប្រួលអាកាសធាតុ សន្តិសុខលម្អអាកាស និងបញ្ហាជាច្រើនទៀតក្រោមប្រធានបទ «វិបត្តិសន្តិសុខគ្មានព្រំដែន និងការឆ្លើយតបពហុភាគី»។ SDD ឆ្នាំនេះនឹងមានរបៀបវារៈពិសេសមួយក្នុងការប្រារព្ធខួប ១០ឆ្នាំ របស់ខ្លួន។

នៅក្នុងកិច្ចសន្ទនា និងកិច្ចប្រជុំនេះ នាយឧត្តមសេនីយ៍ នាង ផាត ក៏បានថ្លែងនូវសុន្ទរកថាគន្លឹះមួយចំនួនផងដែរ៕