(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីសម្រេចបន្តកំណត់ជា «តំបន់លឿងទុំ» នៅក្នុងភូមិសាស្ត ឃុំកំពង់ឃ្លាំង ឃុំកៀនសង្ក ឃុំដានរុន ស្រុកសូទនិគម រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩។

យោងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តសៀបរាប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចនេះ បានបញ្ជាក់ថា៖ «ត្រូវបន្តបិទខ្ទប់ និងកំណត់ជា «តំបន់លឿងទុំ» ក្នុងភូមិសាស្ត្រឃុំកំពង់ឃ្លាំង ឃុំកៀនសង្កែ និងឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាបណ្តោះអាសន្ន រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩»៕

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖