(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន៧៦នាក់ និងជាសះស្បើយចំនួន៨៨នាក់បន្ថែមទៀត ដែលចេញផ្សាយដោយក្រសួងសុខាភិបាល។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែកញ្ញានេះ។

ជាមួយនឹងការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៧៦នាក់បន្ថែមទៀតនេះ រដ្ឋបាលខេត្តបានអំពាវនាវអ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកដែលប៉ះពាល់ដោយប្រយោល សូមរួសរាន់ធ្វើចត្តាឡីស័កនៅតាមផ្ទះ ក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធជាមួយអ្នកដទៃជាដាច់ខាត៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ៖