(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានផ្ញើលិខិតចូលរួមរំលែកទុក្ខជូនលោកស្រីបណ្ឌិតសភាចារ្យ ខ្លូត ធីតា និងក្រុមគ្រួសារ ចំពោះមរណភាពលោក មន់ សម្បត្តិ។

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះបានបញ្ជាក់ថា «ខ្ញុំ និងភរិយា មានក្តីរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថា ឯកឧត្តម មន់ សម្បត្តិ ត្រូវជាស្វាមីរបស់លោកជំទាវ បានទទួលមរណភាព កាលពីថ្ងៃអង្គារ ១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៧:០៥ ក្នុងជន្មាយុ ៨០ឆ្នាំ ដោយរោគាពាធ។

មរណភាពរបស់ឯកឧត្តម មន់ សម្បត្តិ គឺជាការបាត់បង់នូវស្វាមី ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌ដ៏ល្អ និងសង្គហធម៌ដ៏ជ្រាលជ្រៅចំពោះភរិយា កូនៗ និងចៅៗជាទីស្រលាញ់ និងជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់មួយរូប ដែលបានរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងបុព្វហេតុ បម្រើជាតិមាតុភូមិកន្លងមក។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមសម្តែងនូវការសោកស្តាយ និងក្តីអាឡោះអាល័យជាទីបំផុត ជាមួយលោកជំទាវ និងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តម យន់ សម្បត្តិ សូមឆាប់បានចាប់កំណើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»៕

ខាងក្រោមនេះជាសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន៖