(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង បានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៧៥នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ខណៈជាសះស្បើយចំនួន៦៥នាក់ និងស្លាប់ម្នាក់ ដែលចេញផ្សាយដោយក្រសួង សុខាភិបាលព្រឹកមិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១នេះ។

រដ្ឋបាលខេត្ត សូមអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល ១៤ថ្ងៃ ដើម្បីតាមដានសុខភាព ក្នុងករណីមានអាការខុសប្រក្រតី ត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក។

សូមបញ្ជាក់ថា គិតចាប់តាំងពីផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ មកខេត្តបាត់ដំបង បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៦,៣៨១នាក់ ព្យាបាលជាសះស្បើយចំនួន ៥,២៨៦នាក់ និងស្លាប់ចំនួន ៨៧នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១,០០៨នាក់៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តបាត់ដំបង៖